Battambang Teacher Education College Canvas

News and Events

Home // News and Events

សាលអនុស្សា នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំសម្ពោធសាលអនុស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការបង្កើតសាលអនុស្សា នេះត្រូវបានធ្វើឡើងនៅក្នុងអគារបុរាណ អ៊ាប ឃុត នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងផ្ទាល់។ សាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្ហាញនូវអនុស្សាវរីយ៍ និងរលឹកដល់ការចងចាំចំពោះវីរជនទាំងអស់ដែលបានជួយជ្រោមជ្រែងក្នុងការបង្កើត និងអភិវឌ្ឍវិទ្យាស្ថានគរុកោសល្យបាត់ដំបងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះទៅទៀត សាលនេះបានបង្ហាញផងដែរនូវឧបករណ៍មួយចំនួន ដែលបានយកមកប្រើប្រាស់នៅក្នុងការងារអប់រំពីអតីតកាលផងដែរ។


On March 18, 2024, Battambang Teacher Education College (BTEC) has organized an inauguration event of the Anusa Hall under the high presidency of H.E. Dr. Hang Chuon Naron, Deputy Prime Minister, Minister of Education, Youth and Sports. The decoration of this Anusa hall was done in the ancient building of AbKhut. This Anusa Hall was established with the aim of displaying memories and remembrance of all the heroes who have sacrificed in the establishment and development of the BTEC from 1979 to the present. In addition to the history, it is also the showroom of the tools used in past to serve in the educational works.

//rdi-ecosystem-higher-education.blade