Battambang Teacher Education College Canvas

B.T.E.C – Building up Teachers today for a better Education tomorrow in Cambodia

Faculty of Pedagogy Research

Plays a crucial role in shaping the teaching practices and methods employed by student teachers.

Faculty of Science Education

Resposible for equiping student teachers with a strong foundation in scientific knowledge and pedagoical skills.

Faculty of Social Science Education

Focuses on language and social science education and equips teachers with language knowledge.

ABUT US
BTEC About Us Left
our about us

Battambang Teacher Education College (BTEC)

Battambang Teacher Education College (BTEC) aims to provide Pre-Service and In-Service training programs for primary and lower secondary school teachers based on 12+4 formula and to conduct educational research for continuous improvement of the education quality within the institutions.

Leading Institution of Teacher Education in the 21st Century.
Our Courses

Our available CPD Courses

វគ្គសិក្សាខ្លី៖ គរុកោសល្យនិងវិធីសាស្ត្របង្រៀនបែបថ្មីនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) សូមជូនដំណឹងដល់អ្នកគ្រូ លោកគ្រូ សិស្ស និស្សិត និងសាធារណជនឱ្យបានជ្រាបថា៖ វ.គ.ប នឹងបើកវគ្គសិក្សាថ្មី នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

$75.00, $150.00, $180.00

វគ្គសិក្សាខ្លីទី២៖ "គរុកោសល្យក្នុងការបង្រៀនភាសាអង់គ្លេស / Pedagogy in Teaching English"

Schedules:

Mon - Fri: 5:00pm - 6:00pm & 6:30pm - 8:00pm

Sat - Sun: 9:00am - 12:00am & 1:00pm - 4:00pm & 5:00pm - 8:00pm

Deadline: 17 March 2024

$55
Our Events

News and Events

វិទ្យាស្ថានគរុកោសល្យបាត់ដំបង ផ្ដល់អាហារូបកណ៍ ១០០% ក្រោមកម្មវិធីអាហារូបករណ៍ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

សម្រាប់កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ស្ដីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនបែបថ្មី” (CPD) និងកម្មវិធីភាសាបរទេស (BTEC English Foreign Language Program) ជូនដល់កូនៗ វីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិបូរណភាពទឹកដី កម្ពុជាយើង។ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០៩២ ៥៨២ ៧៧២ | ០៨៧ ៥៥៤ ៦២៦ សម្រាប់ពត៍មានបន្ថែម ចាប់ពីពេលផ្សាយដំណឹងនេះតទៅ។

ពិធី បើកបវេសនកាលថ្មីនៃឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់គរុនិស្សិតបង្រៀននៅបឋមសិក្សា និងគរុនិស្សិតបង្រៀននៅអនុវិទ្យាល័យ ជំនាន់ទី៤ ឆ្នាំទី២

ថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំ ពិធីបើកបវេសនកាលថ្មីនៃឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់គរុនិស្សិតបង្រៀននៅបឋមសិក្សា និងគរុនិស្សិតបង្រៀននៅអនុវិទ្យាល័យ ជំនាន់ទី៤ ឆ្នាំទី២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ទេព វណ្ឌី នាយិការង (តំណាងឯកឧត្តមនាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង) និងមានការចូលរួមពីលោកនាយករង លោក-លោកស្រី ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកគ្រូ-អ្នកគ្រូឧទ្ទេស (វ.គ.ប) ព្រមទាំងគរុនិស្សិត១២+៤ ឆ្នាំទី២ ជំនាន់ទី៤ ទាំងអស់។ ក្នុងពិធីបើកបវេសនកាល លោកស្រីបណ្ឌិតនាយិការងបានផ្តល់ជាអ្នកអនុសាសន៍ និងលើកទឹកចិត្តដល់គរុនិស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនបន្ថែមដើម្បីឱ្យក្លាយជាគ្រូសតវត្សទី២១ដែលប្រកបដោយចំណេះដឹង គុណតម្លៃ ដែលជាទីគោរពរបស់សិស្សានុសិស្សនិងអ្នកជុំវិញខ្លួននាថ្ងៃអនាគត ព្រមទាំងមានការពន្យល់ណែនាំអំពីបទបញ្ជាផ្ទៃក្នុងផ្សេងៗពី លោកប្រធានការិយាល័យសិក្សានិងវិក្រឹតការផងដែរ។

វគ្គបណ្ដុះបណ្ដាលការស្រាវជ្រាវប្រតិបត្តិ៖ ការប្រើប្រាស់ការស្រាវជ្រាវប្រតិបត្តិ ដើម្បីលើកកម្ពស់សន្តិភាព និង អហិង្សាក្នុងថ្នាក់រៀន

នាថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងសហការជាមួយអង្គការ forumZFD រៀបចំវគ្គបណ្ដុះបណ្ដាលការស្រាវជ្រាវប្រតិបត្តិ៖ ការប្រើប្រាស់ការស្រាវជ្រាវប្រតិបត្តិ ដើម្បីលើកកម្ពស់សន្តិភាព និង អហិង្សាក្នុងថ្នាក់រៀន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងលោក Manoj PANDEY, អ្នកគ្រប់គ្រងគម្រោងរបស់អង្គការ forumZFD និងលោកស្រីបណ្ឌិតនាយិការងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ដំណើរចុះពិនិត្យតាមដានអតីតគរុនិស្សិត១២+៤ ជំនាន់២ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលចេញបម្រេីការនៅតាមសាលាមូលដ្ឋាននៃស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ

ក្រុមការងារនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចុះទៅបំពេញបេសកកម្មនៅតាមសាលាបឋមសិក្សាចំនួន៣ក្នុងស្រុកចំនួន២ ស្រុកមង្គលបូរី និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យគោលបំណងដើម្បីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនអតីតគរុនិស្សិត ១២+៤ ជំនាន់ទី២ ដែលកំពុងបម្រើការនៅទីនោះ ហើយក៏មានការអញ្ជើញចូលរួមពីប្រធានការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី គគស គគថ លោកគ្រូអ្នកគ្រូ តំណាងសហគមន៍ មាតាបិតាសិស្សានុសិស្សនៅតាមស្រុក នៃសាលានីមួយៗផងដែរ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់

បាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចូលជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប វិទ្យាល័យនេតយ៉ង់ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងការលើកកម្ពស់គុណភាព និងឧត្តមានុវត្តន៍វិធីសាស្រ្ដបង្រៀនសតវត្សទី២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត វិទ្យាស្ថានគរុកោសល្យបាត់ដំបង លោកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ លោកនាយកវិទ្យាល័យព្រែកលៀប លោកនាយកវិទ្យាល័យនេតយ៉ង់ និងគ្រប់ភាគីពាក់ព័ន្ធ។

ពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា”

បាត់ដំបង៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទីបី ក្រោមប្រធានបទ "សហថាមពលនៃការប្រើប្រាស់ EdTech និង AI ក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា"។ ពិព័រណ៍ស្ទែមនេះ ដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដៃគូអភិវឌ្ឍ និងវិស័យឯកជន លោក លោកស្រី គណៈគ្រប់គ្រង គ្រូឧទ្ទេស មាតាបិតា អ្នកអាណាព្យាបាល និងគរុនិស្សិត ចំនួនប្រមាណ៥០០០នាក់។

ពិធីបិទពិព័រណ៍ស្ទែមប្រចាំឆ្នាំ លើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា”

បាត់ដំបង៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបិទពិព័រណ៍ស្ទែម (STEM) ប្រចាំឆ្នាំ លើកទី៣ ក្រោមប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងដៃគូអភិវឌ្ឍ និងវិស័យឯកជន លោក លោកស្រី គណៈគ្រប់គ្រង គ្រូឧទ្ទេស មាតាបិតា អ្នកអាណាព្យាបាល និងគរុនិស្សិត។

ដំណើរទស្សនកិច្ចរបស់លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) នៃប្រទេសកម្ពុជានៅសាលាអនុវត្តន៍នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នារសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២៥ សាលាបឋម និងអនុ​វិទ្យាល័យ​អនុវត្តន៍​នៃ​វិទ្យា​ស្ថាន​គរុកោសល្យ​បាត់ដំបង​បានទទួលស្វាគមន៍ការមកទស្សនកិច្ចរបស់លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ (JICA) រួមជាមួយ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងលោកនាយករង និងសហការីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA)។ ទស្សនកិច្ចនេះមានគោលបំណងដើម្បីស្វែងយល់ពីដំណើរការបង្រៀន និងរៀនរបស់សាលាអនុវត្តន៍​ទាំងពីរ តាមរយៈ​ការ​មើលសកម្មភាពបង្រៀនតាមថ្នាក់រៀន​ បណ្ណាល័យ​ បន្ទប់សុខភាព និងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ។

កិច្ចប្រជុំស្តីពីការពិនិត្យលើបំណែងចែកតួនាទីនិងភារកិច្ចរបស់មន្ត្រីចូលកាន់តំណែងថ្មី

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានដឹកនាំក្រុមគណៈគ្រប់គ្រងវិទ្យាស្ថាន ដែលមាន លោកនាយករង លោកស្រីបណ្ឌិតនាយិការង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងប្រធានការិយាល័យ ដេប៉ាតឺម៉ង់ ប្រជុំពិនិត្យលើបំណែងចែកតួនាទីនិងភារកិច្ចរបស់មន្ត្រីចូលកាន់តំណែងថ្មីរបស់វិទ្យាស្ថាន។

ថ្ងៃចន្ទ ដើមសប្តាហ៍ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃចន្ទ ដើមសប្តាហ៍ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីបើកវគ្គសិក្សាខ្លីទី៧ ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” ថ្នាក់សិក្សាផ្ទាល់វេន សៅរ៍-អាទិត្យ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបើកវគ្គសិក្សាខ្លីស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” (វគ្គទី៧) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ដោយមានការអញ្ជើញចូលរួមពី លោកនាយករងវិទ្យាស្ថាន លោកព្រឹទ្ធបុរស លោកគ្រូ-អ្នកគ្រូឧទ្ទេស និងសិក្ខាកាមថ្នាក់សិក្សាផ្ទាល់ វេន សៅរ៍-អាទិត្យ ចំនួន៨៤នាក់។

ជំនួបពិភាក្សាកិច្ចសហប្រតិបត្តិការណ៍រវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគណៈគ្រប់គ្រងវិទ្យាស្ថាន បានទទួលស្វាគមន៍ប្រតិភូមកពីសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី និងលោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការណ៍រវាងស្ថាប័នទាំងពីរ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

Funding Agencies

Collaborative Partners

Global and Local Collaborative Map

Global and Local Collaborative Map