Battambang Teacher Education College Canvas

B.T.E.C – Building up Teachers today for a better Education tomorrow in Cambodia

Faculty of Pedagogy Research

Plays a crucial role in shaping the teaching practices and methods employed by student teachers.

Faculty of Science Education

Resposible for equiping student teachers with a strong foundation in scientific knowledge and pedagoical skills.

Faculty of Social Science Education

Focuses on language and social science education and equips teachers with language knowledge.

ABUT US
BTEC About Us Left
our about us

Battambang Teacher Education College (BTEC)

Battambang Teacher Education College (BTEC) aims to provide Pre-Service and In-Service training programs for primary and lower secondary school teachers based on 12+4 formula and to conduct educational research for continuous improvement of the education quality within the institutions.

Leading Institution of Teacher Education in the 21st Century.
Our Courses

Our available CPD Courses

វគ្គសិក្សាខ្លីទី២៖ "គរុកោសល្យក្នុងការបង្រៀនភាសាអង់គ្លេស / Pedagogy in Teaching English"

Schedules:

Mon - Fri: 5:00pm - 6:00pm & 6:30pm - 8:00pm

Sat - Sun: 9:00am - 12:00am & 1:00pm - 4:00pm & 5:00pm - 8:00pm

Deadline: 17 March 2024

$55
Our Events

News and Events

ឯកឧត្តមបណ្ឌិត ហែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់សៀវភៅចំនួន ៥០ ក្បាល ដល់បណ្ណាល័យនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

គណ:គ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់សៀវភៅចំនួន ២មុខ ដែលក្នុងនោះមួយមុខចំនួន ៥០ ក្បាល ដល់បណ្ណាល័យនៃវិទ្យាស្ថានគរុកោសល្យ សម្រាប់ប្រើប្រាស់ជាឯកសារមូលដ្ឋានក្នុងការស្រាវជ្រាវ រៀននិងបង្រៀន ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនិងមរតកប្រព័ន្ធច្បាប់ខ្មែរនាសម័យបុរាណ ដែលចូលរួមចំណែកក្នុងការកសាងចំណេះដឹងបន្ថែមដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យសា្ថនគរុកោសល្យបាត់ដំបង។

កិច្ចប្រជុំរវាងគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបងជាមួយប្រតិភូធនាគារពិភពលោក

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបងដឹកនាំដោយលោកបណ្ឌិត ជា រដ្ឋា បានជួបប្រជុំគ្នាជាមួយប្រតិភូតំណាងធនាគារពិភពលោក។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងចែករំលែកបទពិសោធអំពីកិច្ចដំណើរការវិទ្យាស្ថានគរុកោសល្យដើម្បីជាមូលដ្ឋានក្នុងការគាំទ្រការប្រែក្លាយសាលាគរុកោសល្យដទៃទៀតឱ្យទៅជាវិទ្យាស្ថានគរុកោសល្យនាពេលអនាគត។

📣 ដំណឹងពិសេស! ចូលរួមជាមួយវិទ្យាស្ថានគរុកោសល្យនៅក្នុងពិព័រណ៍ STEM នៅពេលឆាប់ៗខាងមុខនេះ! 🚀🔬

ក្រោមប្រធានបទ៖ "ការត្រៀមខ្លួនរបស់គ្រូបង្រៀនសម្រាប់ការអប់រំស្ទែមក្នុងយុគសម័យឌីជីថល" 📚💡 ចូលរួមទស្សនានិងស្វែងយល់អំពីគម្រោងច្នៃប្រឌិតដោយគរុនិស្សិត ដែលមានច្រើនជាង60ស្នាដៃ ដែលបង្ហាញគម្រោងរបស់ពួកគេសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មានការតាំងបង្ហាញស្នាដៃទាក់ទងនឹង robotics ការបង្កើតថាមពល បរិក្ខារប្រើប្រាស់ សម្ភារៈជំនួយដល់ការបង្រៀននិងរៀន និងស្នាដៃជាគម្រោងច្នៃប្រឌិតជាច្រើនទៀត ជាលទ្ធភាពនៃការអប់រំ STEM! ក្នុងកម្មវិធីពិព័រណ៍នេះ ក៏មានរៀបចំជាបាឋកថាគន្លឺ បទបង្ហាញ និងវេទិការតុមូល ដែលចូលរួមដោយអ្នកពាក់ព័ន្ធ មានតំណាងអង្គការជាតិ អង្គការអន្ដរជាតិ តំណាងនាយដ្ឋាន និងថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំពុងអនុវត្ដការងារលើកកម្ពស់ការអប់រំស្ទែមនៅកម្ពុជាផងដែរ។

សិក្ខាសាលាតម្រង់ទិសសម្រាប់ការបង្រៀន និងរៀន ជូនដល់គរុនិស្សិតឆ្នាំទី៣ នៅក្នុងឆមាសទី២

សិក្ខាសាលាតម្រង់ទិសសម្រាប់ការបង្រៀន និងរៀន ជូនដល់គរុនិស្សិតឆ្នាំទី៣ នៅក្នុងឆមាសទី២

ការប្រជុំពិនិត្យរបាយការណ៍ប្រជុំក្រុមប្រឹក្សាបច្ចេកទេស និងរៀបចំផែនការឆ្លើយតប

ថ្ងៃ សុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រងវ.គ.ប បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រជុំបច្ចេកទេស និងការរៀបចំផែនការសកម្មភាពដើម្បីឆ្លើយតប ក្រោមអធិបតីភាពលោកបណ្ឌិត ជា រដ្ឋា ប្រធានគណៈគ្រប់គ្រងវ.គ.ប។ កម្មវត្ថុនៃកិច្ចប្រជុំនេះគឺដើម្បី ១) ពិនិត្យរាល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសវ.គ.ប ២) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក និង៣) រៀបចំផែនការសកម្មភាពដើម្បីឆ្លើយតបអនុសាសន៍។ លទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះគឺ ១) ការបែងចែកតួនាទី និងភារកិច្ចទទួលខុសត្រូវក្នុងការឆ្លើយតបនូវអនុសាសន៍ ២) ការរៀបផែនការកសាងក្លឹបសិក្សា និងពង្រីកសកម្មភាពក្រៅម៉ោងសិក្សាបន្ថែមសម្រាប់សាលាអនុវត្តន៍ទាំងពីរ និងសាលាដៃគូ ៣) ការរៀបចំផែនការចុះគាំទ្រក្លឹបសិក្សាសហគមន៍ និងផ្សារភ្ជាប់ម៉ោងប្រតិបត្តិរបស់គរុនិស្សិត ៤) ការរៀបចំឯកសារវិធីសាស្ត្របង្រៀនបែបថ្មីផ្ដោតលើកញ្ចប់អំណានដំបូង និងគណិតដំបូង និងបណ្ណាល័យ និង៥) ការកំណត់ទិសដៅឆ្លើយតបបន្ត។

កិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យហ្វូគុ (University of Fukui) និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត ជា រដ្ឋា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបងទទួលស្វាគមន៍គណៈប្រតិភូនៃសាកលវិទ្យាល័យហ្វូគុ (University of Fukui) នៃប្រទេសជប៉ុនដែលដឹកនាំដោយ Prof. Dr. Motoharu Fujigaki ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យហ្វូគុ (University of Fukui) និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង (Battambang Teacher Education College) ដើម្បីធានាដល់ផលប្រយោជន៍គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យទាំងមូល។

ការប្រគល់សម្ភារៈ ICT និងសម្ភារៈពិសោធន៍ជូនដល់សាលាអនុវត្ដន៍ទាំង២

ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ត ស៊ីនួន នាយករងដែលតំណាងឱ្យលោកប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យកោសល្យបាត់ដំបង បានធ្វើការប្រគល់សម្ភារៈ ICT និងសម្ភារៈពិសោធន៍មុខវិជ្ជាវិទ្យាសាស្ដ្រ ដែលជាជំនួយរបស់អង្កការ JICA ជូនដល់សាលាអនុវត្ដន៍ទាំង២របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក ហ៊ុន រ៉ាវី ព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ដ្រនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគណៈនាយកនៃសាលាអនុវត្ដន៍ទាំង២ផងដែរ។

ការបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យាសម្រាប់ការបង្រៀននិងរៀន (វគ្គ២)

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាអនុវត្ដន៍ និងអនុវិទ្យាល័យអនុវត្ដន៍នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលការបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យាសម្រាប់ការបង្រៀននិងរៀន វគ្គទី២ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ការបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយដេប៉ាតឺម៉ង់បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់ ICT ក្នុងបង្រៀននិងរៀននៅសាលាអនុវត្ដន៍ទាំងពីរ។

សិក្ខាសាលាស្តីពីច្បាប់ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សានិតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពីច្បាប់ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាកាមនៃសិក្ខាសាលានេះមានគណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានចំនួនសរុប ១៤០ នាក់។

កម្រងរូបភាពនៃសិក្ខាសាលា
ស្ដីពី "ប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ថ្នាក់ឧត្ដមសិក្សា"

កម្រងរូបភាពនៃសិក្ខាសាលា
ស្ដីពី "ប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ថ្នាក់ឧត្ដមសិក្សា
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ជា រដ្ឋា ប្រធានគណៈគ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ការចូលរួមធ្វើតេស្ដលើចំណេះដឹងឯកទេសនិងវិធីសាស្ដ្របង្រៀន និងស្ដាប់ការណែនាំអំពីគម្រោងពង្រឹងវិទ្យាស្ថានគរុកោសល្យរបស់អង្គការ JICA (JICA S-TEC Project) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកគ្រូអ្នកគ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូអនុវិទ្យាល័យអនុវត្ដន៍ឯកទេសគណិតវិទ្យា និងវិទ្យាសាស្ដ្រ និងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាអនុវត្ដន៍នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ចូលរួមធ្វើតេស្ដលើចំណេះដឹងឯកទេសនិងវិធីសាស្ដ្របង្រៀន និងស្ដាប់ការណែនាំអំពីគម្រោងពង្រឹងវិទ្យាស្ថានគរុកោសល្យរបស់អង្គការ JICA (JICA S-TEC Project) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

សិក្ខាសាលាចែករំលែក
ស្ដីពី "ប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ថ្នាក់ឧត្ដមសិក្សា"

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ជា រដ្ឋា
ប្រធានគណៈគ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
កាលបរិច្ឆេទ៖ ២៨ មីនា ២០២៤ វេលាម៉ោង ២:០០នាទី រសៀល
ចូលរួមដោយសេរី និងឥតគិតថ្លៃ
ដើម្បីចុះឈ្មោះ សូមស្គែន QR code នៅលើខិត្តបណ្ណ ឬចុចតំណភ្ជាប់ខាងក្រោម៖
https://forms.gle/F1aQAhtvV31fof2L8

BTEC Receives Generous ICT Equipment Donation from JICA

We are thrilled to announce that Battambang Teacher Education College (BTEC) has received a remarkable donation of ICT equipment from the Japan International Cooperation Agency (JICA). The donation includes 60 computer desktop systems, 4 laptops, 4 sets of desktops, 4 sets of LCD projectors, and 2 printers. This contribution will enhance the learning experience for our student teachers and faculty members.

កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចការងារហ្រ្វង់កូហ្វូនី ជាមួយ Prof. Dr. Laurent Sermet នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃទីភ្នាក់ងារសាកលវិទ្យាល័យហ្រ្វង់កូហ្វូនី (AUF)។

១៩ មីនា ២០២៤ l វិទ្យាស្ថានគរុកោសល្យបាត់ដំបង។ កិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចការងារហ្រ្វង់កូហ្វូនី ជាមួយ Prof. Dr. Laurent Sermet នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក នៃទីភ្នាក់ងារសាកលវិទ្យាល័យហ្រ្វង់កូហ្វូនី (AUF)។

សាលអនុស្សា នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំសម្ពោធសាលអនុស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការបង្កើតសាលអនុស្សា នេះត្រូវបានធ្វើឡើងនៅក្នុងអគារបុរាណ អ៊ាប ឃុត នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងផ្ទាល់។ សាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្ហាញនូវអនុស្សាវរីយ៍ និងរលឹកដល់ការចងចាំចំពោះវីរជនទាំងអស់ដែលបានជួយជ្រោមជ្រែងក្នុងការបង្កើត និងអភិវឌ្ឍវិទ្យាស្ថានគរុកោសល្យបាត់ដំបងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះទៅទៀត សាលនេះបានបង្ហាញផងដែរនូវឧបករណ៍មួយចំនួន ដែលបានយកមកប្រើប្រាស់នៅក្នុងការងារអប់រំពីអតីតកាលផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានគរុកោសល្យបាត់ដំបង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីផ្លាស់ប្ដូររវាងគរុនិស្សិតខ្មែរ និងជប៉ុន ឆ្នាំ ២០២៤

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានទទួលជួបស្វាគមន៍គណៈប្រតិភូពីសាកលវិទ្យាល័យTGU (Tokyo Gakugei University)ប្រទេសជប៉ុន ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងសុខភាពនៅសាលារៀនសម្រាប់ក្មេងកម្ពុជាទាំងអស់ SHCC (School Health for all Cambodian Chilrdren) និងបើកកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងនិស្សិតនៃសាកលវិទ្យាល័យTGU និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

វគ្គសិក្សាខ្លីទី២
"គរុកោសល្យក្នុងការបង្រៀនភាសាអង់គ្លេស"
"Pedagogy in Teaching English"

ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ។
សូមទាក់ទងសាកសួរព័ត័មានលម្អិត និងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានផ្ទាល់ ឬស្គែន QR Code នៅលើខិតប័ណ្ណព័ត៌មាន ឬតាមតំណភ្ជាប់ខាងក្រោម៖
https://t.me/+Bj2wCMbm3w4zMjM1

Location: BTEC

វគ្គសិក្សាខ្លីទី១ វេនចន្ទ-សុក្រ(សិក្សាផ្ទាល់) ចាប់ផ្ដើមចូលរៀនថ្ងៃដំបូងនៅថ្ងៃនេះ!

យើងនៅសល់កន្លែងទំនេរមួយចំនួនសម្រាប់ថ្នាក់ចន្ទ-សុក្រតាមអនឡាញ ដែលនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី ១១ មីនា ២០២៤។
សូមទាក់ទងចុះឈ្មោះចូលរៀនតាមរយៈ ៖​
☎️ ទូរស័ព្ទលេខ ឬតេឡេក្រាម 017 448 869 / 096 32 76 997
🔗 តំណភ្ជាប់ក្រុមតេឡេក្រាម https://t.me/+Bj2wCMbm3w4zMjM1
✍️ឬទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅ វិថីសម្តេចក្រឡាហោម ស ខេង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

Location: BTEC

សិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុង (ផ្សព្វផ្សាយឡើងវិញ) នូវរបាយការណ៍អន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សា ( PISA) ឆ្នាំ២០២២របស់កម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុង (ផ្សព្វផ្សាយឡើងវិញ) នូវរបាយការណ៍អន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សា ( PISA) ឆ្នាំ២០២២របស់កម្ពុជា ដែលបង្ហាញដោយលោក បណ្ឌិត ជា រដ្ឋា ប្រធានគណ:គ្រប់គ្រងនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ សិក្ខាសាលានេះមានការចូលរួមពីគណ:គ្រប់គ្រង គ្រូឧទ្ទេស លោកនាយក-នាយិកាសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្តន៍ ព្រមទាំងគរុនិស្សិតឆ្នាំទី៣ ជំនាន់ទី៣នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

----------------

០២ មីនា ២០២៤

Workshop on "Digital Opportunities: Project-Based EFL Learning via International Exchange"

On the 02nd March 2024, Jo Anne Kleifgen, Prof. Emerita, Teachers College, Columbia University, New York, U.S.

ពិធីបើកវគ្គកម្មសិក្សាគរុកោសល្យឆ្នាំទី៣ ជំនាន់ទី៣ នៅតាមមណ្ឌលកម្មសិក្សា

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤​ មានការបើកវគ្គកម្មសិក្សាគរុកោសល្យ នៅតាមមណ្ឌលកម្មសិក្សានានានៅជុំវិញខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តិទៅរយៈពេល ០៥សប្ដាហ៍ ចាប់ពីថ្ងៃទី០១ មីនា ២០២៤ ដល់ថ្ងៃទី ០៥ មេសា ២០២៤។

ការប្រឡងឆមាសលើកទី១ របស់គរុនិស្សិតឆ្នាំទី៣ ជំនាន់ទី៣ សម័យប្រឡង ២៧ កុម្ភ: ២០២៤

នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ គណៈកម្មការមណ្ឌលប្រឡងឆមាស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានចុះបើកកញ្ចប់វិញ្ញាសា និងបើកដំណើរការប្រឡងបញ្ចប់ឆមាសទី១របស់គរុនិស្សិត។

Location: BTEC

Funding Agencies

Collaborative Partners

Local Partners