Battambang Teacher Education College Canvas

News and Events

Home // News and Events

BTEC ទទួលបានអំណោយសម្ភារៈ ICT ពី JICA / BTEC Receives Generous ICT Equipment Donation from JICA

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) មានសេចក្តីសោមនស្សរីករាយ ដែលបានទទួលអំណោយនូវសម្ភារៈ ICT មួយចំនួន ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ អំណោយទាំងនេះរួមមាន ធុងប្រព័ន្ធកុំព្យូទ័រលើតុចំនួន 60 គ្រឿង កុំព្យូទ័រយួរដៃចំនួន 4 គ្រឿង កុំព្យូទ័រលើតុចំនួន 4 ឈុត ម៉ាស៊ីនបញ្ចាំង LCD ចំនួន 4 ឈុត និងម៉ាស៊ីនព្រីនចំនួន 2 គ្រឿង។ ការរួមចំណែកនេះនឹងជួយលើកម្ពស់ប្រសិទ្ធភាព និងបទពិសោធន៍ការបង្រៀនរបស់គ្រូឧទ្ទេស និងការសិក្សាស្រាវជ្រាវរបស់គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

ពិធីប្រគល់សម្ភារៈ ICT ទាំងនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024 នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពីតំណាងនៃ BTEC, JICA និង PTC (អ្នកផ្គត់ផ្គង់) ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ JICA ចំពោះការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។


We are thrilled to announce that Battambang Teacher Education College (BTEC) has received a remarkable donation of ICT equipment from the Japan International Cooperation Agency (JICA). The donation includes 60 computer desktop systems, 4 laptops, 4 sets of desktops, 4 sets of LCD projectors, and 2 printers. This contribution will enhance the learning experience for our student teachers and faculty members.

A handover celebration was held on March 20, 2024 at BTEC main campus, attended by BTEC, JICA, and PTC (supplier). We extend our deepest appreciation to JICA for their commitment to educational development in Cambodia.

This donation will empower our educators, support innovative teaching methodologies, and enhance research capabilities. Together, we will strive for excellence in education and empower our student teachers to reach new heights.

//rdi-ecosystem-higher-education.blade