Battambang Teacher Education College Canvas

News and Events

Home // News and Events

ការប្រជុំពិនិត្យរបាយការណ៍ប្រជុំក្រុមប្រឹក្សាបច្ចេកទេស និងរៀបចំផែនការឆ្លើយតប

ថ្ងៃ សុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ គណៈគ្រប់គ្រងវ.គ.ប បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រជុំបច្ចេកទេស និងការរៀបចំផែនការសកម្មភាពដើម្បីឆ្លើយតប ក្រោមអធិបតីភាពលោកបណ្ឌិត ជា រដ្ឋា ប្រធានគណៈគ្រប់គ្រងវ.គ.ប។ កម្មវត្ថុនៃកិច្ចប្រជុំនេះគឺដើម្បី

១) ពិនិត្យរាល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសវ.គ.ប

២) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក និង

៣) រៀបចំផែនការសកម្មភាពដើម្បីឆ្លើយតបអនុសាសន៍។

លទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះគឺ

១) ការបែងចែកតួនាទី និងភារកិច្ចទទួលខុសត្រូវក្នុងការឆ្លើយតបនូវអនុសាសន៍

២) ការរៀបផែនការកសាងក្លឹបសិក្សា និងពង្រីកសកម្មភាពក្រៅម៉ោងសិក្សាបន្ថែមសម្រាប់សាលាអនុវត្តន៍ទាំងពីរ និងសាលាដៃគូ

៣) ការរៀបចំផែនការចុះគាំទ្រក្លឹបសិក្សាសហគមន៍ និងផ្សារភ្ជាប់ម៉ោងប្រតិបត្តិរបស់គរុនិស្សិត

៤) ការរៀបចំឯកសារវិធីសាស្ត្របង្រៀនបែបថ្មីផ្ដោតលើកញ្ចប់អំណានដំបូង និងគណិតដំបូង និងបណ្ណាល័យ និង

៥) ការកំណត់ទិសដៅឆ្លើយតបបន្ត។


----------------

ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞017 448 869/ 096 3 296 997

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

//rdi-ecosystem-higher-education.blade