ជំនួបពិភាក្សាកិច្ចសហប្រតិបត្តិការណ៍រវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគណៈគ្រប់គ្រងវិទ្យាស្ថាន បានទទួលស្វាគមន៍ប្រតិភូមកពីសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី និងលោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការណ៍រវាងស្ថាប័នទាំងពីរ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
្នុងកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានផ្ដល់នូវមតិស្វាគមន៍ដល់គណៈប្រតិភូ និងបង្ហាញពីភាពទូទៅរបស់វិទ្យាស្ថាន កម្មវិធីបណ្ដុះបណ្ដាល សកម្មភាពនិងកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាននិងស្ថាប័នជាតិនិងអន្តរជាតិផ្សេងទៀត ព្រមទាំងជូនជាដំណឹងលើពិព័រណ៌ស្ទែមប្រចាំឆ្នាំរបស់វិទ្យាស្ថានដែលនឹងរៀបចំឡើងនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះផងដែរ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា បានផ្ដល់ជូននូវកិច្ចប្រជុំ អំពីសាវតារបស់សាកលវិទ្យាល័យ កម្មវិធីសិក្សា ស្ថានភាពរបស់និស្សិត និងសកម្មភាពសំខាន់ៗរបស់សាកលវិទ្យាល័យផងដែរ។
តាមរយៈកិច្ចពិភាក្សារបស់គណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងក្រោមការផ្ដល់កិត្តិយសសម្របសម្រួលកិច្ចពិភាក្សា ដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី កិច្ចប្រជុំពិភាក្សាទទួលបានលទ្ធផលដែលត្រូវធ្វើពិភាក្សាបន្តចំនួន ៥ ដូចជា៖
- ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំង២
- ការសហការក្នុងកម្មវិធីពិព័រណ៌ស្ទែម (ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ)
- ការសហការក្នុងការរៀបចំសន្និសីទ្ធ ស្រាវជ្រាវអប់រំ
- ការផ្លាស់ប្ដូរគ្រូបង្រៀន ដើម្បីសិក្សានិងអភិវឌ្ឍចំណេះដឹងផ្នែក AI
- ការសហការក្នុងការរៀបចំការបណ្ដុះបណ្ដាល និងរៀបចំកម្មវិធីផ្សេងៗ
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









