Battambang Teacher Education College Canvas

News and Events

Home // News and Events

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបងជាមួយអង្គការVVOB Cambodia / Signing Ceremony of the Memorandum of Understanding between Battambang Teacher Education College and VVOB Cambodia

នារសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាងដោយ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថាន និងអង្គការVVOB Cambodia តំណាងដោយលោក Mr. Roger Cabiles ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការVVOB ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណង លើកកម្ពស់ការបណ្ដុះបណ្ដាល និងការធ្វើវិក្រឹតការគ្រូបង្រៀន ពង្រឹងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន អភិវឌ្ឍសមត្ថភាពស្រាវជ្រាវដោយផ្អែកលើភស្តុតាងរបស់គ្រូបង្រៀន និងការផ្លាស់ប្តូរចំណេះដឹង ដើម្បីបង្កើនលទ្ធផលបង្រៀន និងរៀន។ បន្ថែមពីនេះ ក្នុងកិច្ចសំណេះសំណាល ឯកឧត្តមបណ្ឌិត បានសង្ខេបពីសកម្មភាពបណ្តុះបណ្តាលគ្រូ និងវគ្គសិក្សាគរុកោសល្យ និងវិធីសាស្ត្របង្រៀនដែលកំពុងដំណើរការ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រូបង្រៀនកិច្ចសន្យា និងសាធារណៈជនខាងក្រៅផងដែរ។ ដោយឡែកលោកប្រធានអង្គការVVOB បានបង្ហាញសេចក្តីពេញចិត្ត និងអរគុណដល់ ឯកឧត្តមបណ្ឌិត ជាពិសេសការសហការគាំទ្រយ៉ាងខ្លាំងលើសកម្មភាពកន្លងមកដែលបានធ្វើរួមគ្នា និងឈានដល់ការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការ (MoU) ដើម្បីបន្តនូវគោលដៅរួម ពោលគឺដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការនេះ។


English's below:

On Wednesday afternoon June 11, 2025, Battambang Teacher Education College represented by H.E. Dr. Chea Ratha, Director and VVOB Cambodia, represented by Mr. Roger Cabiles, Program Manager, signed a Memorandum of Understanding with the aim enhancing pre-service and in-service teacher education, strengthening capacity development for teacher educators, and promoting evidence-based educational research in Cambodia. This collaboration will focus on joint professional development initiatives, curriculum enhancement, and knowledge exchange to improve teaching and learning outcomes. In addition, during the meeting, H.E. Dr. Chea Ratha summarized the ongoing teacher training activities and pedagogical courses and teaching methods, which received great attention from contract teachers and others. In particular, Mr. Roger Cabiles expressed his gratitude to H.E. Dr. Chea Ratha, especially for his strong cooperation and support.

១១ មិថុនា ២០២៥ | បាត់ដំបង / June 11, 2025 | Battambang

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade