Battambang Teacher Education College Canvas

News and Events

Home // News and Events

កិច្ចប្រជុំស្តីពីការពិនិត្យលើបំណែងចែកតួនាទីនិងភារកិច្ចរបស់មន្ត្រីចូលកាន់តំណែងថ្មី

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានដឹកនាំក្រុមគណៈគ្រប់គ្រងវិទ្យាស្ថាន ដែលមាន លោកនាយករង លោកស្រីបណ្ឌិតនាយិការង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងប្រធានការិយាល័យ ដេប៉ាតឺម៉ង់ ប្រជុំពិនិត្យលើបំណែងចែកតួនាទីនិងភារកិច្ចរបស់មន្ត្រីចូលកាន់តំណែងថ្មីរបស់វិទ្យាស្ថាន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបានអបអរសាទរមន្ត្រីចូលកាន់តំណែងថ្មីទាំងអស់ និងផ្តល់ជាអនុសាសន៍ណែនាំមួយចំនួនដូចជា៖

  1. ត្រូវគោពពេលវេលា តួនាទី ភារកិច្ច និងចេះក្រែងចិត្តអ្នកដ៏ទៃ ដើម្បីជាសេចក្តីថ្លៃថ្នូរក្នុងការងារ
  2. ត្រូវធ្វើខ្លួនជាមន្រ្តីល្អ គោរពបទបញ្ជាថ្នាក់លើ និងប្រតិបត្តិប្រកបដោយការទទួលខុសត្រូវខ្ពស់
  3. ផ្តល់តម្លៃឱ្យខ្លួនឯង លើកកម្ពស់សមិទ្ធផលការងារ ដើម្បីភាពរីកចម្រើនរបស់អង្គភាព
  4. ត្រូវមានភាពអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា និងការពារផលប្រយោជន៍ កេរ្តិ៍ឈ្មោះអង្គភាព
  5. ត្រូវចេះចាប់ឱកាស និងកសាងមរតក ស្នាដែ សម្រាប់អ្នកជំនាន់ក្រោយ
  6. ត្រូវស្រលាញ់និងថែ វ.គ.ប. ឱ្យដូចផ្ទះទី២របស់យើង ព្រោះវ.គ.ប ជាកន្លែងដែលយើងចំណាយពេល ១/៣ នៃជីវិតនៅជាមួយ
  7. ត្រូវចូលរួមរៀបចំ វ.គ.ប. អោយរៀបរយ អនុវត្តគោលការណ៍ ប៣ និងអភិក្រមទាំង៥

បាត់ដំបង| ១៦ មិថុនា ២០២៥

Facebook's post below:

Click me here


ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង

📞 +855-92 582 772 / +855-86 858 570

📩 info@btec.edu.kh

🌐 btec.edu.kh

Telegram Channel: t.me/btecnews

Youtube Channel: https://www.youtube.com/@BTECMedia

BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
BTEC
//rdi-ecosystem-higher-education.blade