កម្មវិធីបើកវគ្គសិក្សាខ្លីទី៧ ស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” ថ្នាក់សិក្សាផ្ទាល់វេន សៅរ៍-អាទិត្យ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបើកវគ្គសិក្សាខ្លីស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនក្នុងបែបថ្មី” (វគ្គទី៧) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប) ដោយមានការអញ្ជើញចូលរួមពី លោកនាយករងវិទ្យាស្ថាន លោកព្រឹទ្ធបុរស លោកគ្រូ-អ្នកគ្រូឧទ្ទេស និងសិក្ខាកាមថ្នាក់សិក្សាផ្ទាល់ វេន សៅរ៍-អាទិត្យ ចំនួន៨៤នាក់។
នៅក្នុងកម្មវិធីបើកវគ្គសិក្សាខ្លីទី៧ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ណែនាំដល់គ្រូឧទ្ទេសកម្មវិធី ឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលប្រកដោយបរិយាបន្ន និងគុណភាពតាមរយៈការសិក្សាទ្រឹស្តី ការសិក្សាប្រតិបត្តិ ការអនុវត្តជាក់ស្តែង ការអប់រំវិន័យ សីលធម៌ ឥរិយាបថ និងអាកប្បកិរិយា ការគ្រប់គ្រងបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ក្នងបរិវេណវិទ្យាស្ថាន។
ការសិក្សាវគ្គខ្លីនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង សិក្ខាកាមទាំងអស់នឹងត្រូវធានាបានថា៖
- សិក្សាជាមួយគ្រូឧទ្ទេសមានបទពិសោធ និងជំនាញគរុកោសល្យសម្រាប់ការបង្រៀននិងរៀន
- កម្មវិធីសិក្សាទំនើប និងការបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការការងារ
- ធនធានសិក្សាមានលក្ខណៈស្តង់ដា
- ការបំប៉នចិត្ត-គរុកោសល្យ និងវិធីសាស្ត្របង្រៀនបែបថ្មី
- ការអភិវឌ្ឍបំណិនឌីជីថល និងបញ្ញាសិប្បនិម្មិត
- ការតាក់តែងតេស្ដស្តង់ដា
- វិញ្ញាបនបត្របញ្ជាក់ការសិក្សា ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









