វគ្គបណ្ដុះបណ្ដាលការស្រាវជ្រាវប្រតិបត្តិ៖ ការប្រើប្រាស់ការស្រាវជ្រាវប្រតិបត្តិ ដើម្បីលើកកម្ពស់សន្តិភាព និង អហិង្សាក្នុងថ្នាក់រៀន
នាថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងសហការជាមួយអង្គការ forumZFD រៀបចំវគ្គបណ្ដុះបណ្ដាលការស្រាវជ្រាវប្រតិបត្តិ៖ ការប្រើប្រាស់ការស្រាវជ្រាវប្រតិបត្តិ ដើម្បីលើកកម្ពស់សន្តិភាព និង អហិង្សាក្នុងថ្នាក់រៀន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងលោក Manoj PANDEY, អ្នកគ្រប់គ្រងគម្រោងរបស់អង្គការ forumZFD និងលោកស្រីបណ្ឌិតនាយិការងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៣ថ្ងៃ និងមានគោលបំណងបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូឧទ្ទេស លោកគ្រូអ្នកគ្រូ ឱ្យប្រើប្រាស់ការស្រាវជ្រាវប្រតិបត្តិ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយ សន្តិភាព ការយោគយល់ និងអហិង្សា នៅក្នុងថ្នាក់រៀន និងការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀនផងដែរ។
ថ្ងៃទី៣១ កក្កដា ២០២៥ | បាត់ដំបង
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia








