ពិធី បើកបវេសនកាលថ្មីនៃឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់គរុនិស្សិតបង្រៀននៅបឋមសិក្សា និងគរុនិស្សិតបង្រៀននៅអនុវិទ្យាល័យ ជំនាន់ទី៤ ឆ្នាំទី២
ថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំ ពិធីបើកបវេសនកាលថ្មីនៃឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់គរុនិស្សិតបង្រៀននៅបឋមសិក្សា និងគរុនិស្សិតបង្រៀននៅអនុវិទ្យាល័យ ជំនាន់ទី៤ ឆ្នាំទី២ ដោយមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ទេព វណ្ឌី នាយិការង (តំណាងឯកឧត្តមនាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង) និងមានការចូលរួមពីលោកនាយករង លោក-លោកស្រី ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកគ្រូ-អ្នកគ្រូឧទ្ទេស (វ.គ.ប) ព្រមទាំងគរុនិស្សិត១២+៤ ឆ្នាំទី២ ជំនាន់ទី៤ ទាំងអស់។ ក្នុងពិធីបើកបវេសនកាល លោកស្រីបណ្ឌិតនាយិការងបានផ្តល់ជាអ្នកអនុសាសន៍ និងលើកទឹកចិត្តដល់គរុនិស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនបន្ថែមដើម្បីឱ្យក្លាយជាគ្រូសតវត្សទី២១ដែលប្រកបដោយចំណេះដឹង គុណតម្លៃ ដែលជាទីគោរពរបស់សិស្សានុសិស្សនិងអ្នកជុំវិញខ្លួននាថ្ងៃអនាគត ព្រមទាំងមានការពន្យល់ណែនាំអំពីបទបញ្ជាផ្ទៃក្នុងផ្សេងៗពី លោកប្រធានការិយាល័យសិក្សានិងវិក្រឹតការផងដែរ។
បាត់ដំបង | ០១ សីហា ២០២៥
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia








